{"asset":"news","key":"4716","locale":"km","id":"news:4716:km","entityId":"news:4716","canonicalUrl":"https://www.kps-tv.com/km/news/detail/4716","state":"ready","title":"មន្ទីរកសិកម្មឧត្តរមានជ័យ ប្រមូលផលបន្លែ និងស៊ុតទា ជាង ២តោន ពីមណ្ឌលសុវត្ថិភាពដើម្បីគាំទ្រសន្តិសុខស្បៀង","summary":"មន្ទីរកសិកម្មនិងអ្នកស្ម័គ្រចិត្តប្រមាណ៦០នាក់បានប្រមូលបន្លែប្រមាណ២០០០គីឡូក្រាម និងស៊ុតទា៦៩០គ្រាប់ថ្ងៃទី៣ កុម្ភៈ ខណៈការប្រមូល៨លើកបានបន្លែ១១២៦០គីឡូក្រាម និងស៊ុតទា២១៩០គ្រាប់។","body":"នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ សហការជាមួយប្រជាស្ម័គ្រចិត្តប្រមាណ ៦០នាក់ បានរួមគ្នាប្រមូលផលបន្លែ និងផលិតផលកសិកម្ម ពីមណ្ឌលសុវត្ថិភាព ដោយទទួលបានផលសរុបប្រមាណ ២,០០០គីឡូក្រាម។\nក្នុងចំណោមផលដែលប្រមូលបាន រួមមាន ត្រកួនចំនួន ១,២០០គីឡូក្រាម, ស្ពៃក្រញ៉ាញ់ចំនួន ៨០០គីឡូក្រាម ព្រមទាំង ស៊ុតទាចំនួន ៦៩០គ្រាប់ ដែលសុទ្ធសឹងជាផលិតផលមានគុណភាព និងបានគ្រប់គ្រងតាមស្តង់ដារសុវត្ថិភាព។\nមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រមូលផលពីមណ្ឌលសុវត្ថិភាព បានអនុវត្តសរុប ៨លើក ទទួលបានផលសរុប ១១,២៦០គីឡូក្រាម។\nផលិតផលដែលប្រមូលបានសរុប រួមមាន ត្រកួនចំនួន ៥,៩៣០គីឡូក្រាម, ស្ពៃចង្កឹះចំនួន ៤,៤៣០គីឡូក្រាម, ស្ពៃក្រញ៉ាញ់ចំនួន ៩០០គីឡូក្រាម និង ស៊ុតទាចំនួន ២,១៩០គ្រាប់ ដែលបានចែកចាយ និងប្រើប្រាស់តាមគោលការណ៍គ្រប់គ្រង និងគាំទ្រសន្តិសុខស្បៀងនៅក្នុងមូលដ្ឋាន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15071","languageVersionId":"11042","visibilityVersion":"2","versionToken":"a1.Pu2BqW095qqq6sLiANE65WN1xlNlPDhI9aodCmURq6g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T09:26:37Z"}