# ការិយាល័យជំនាញផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី ជូនប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4720>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15069","languageVersionId":"11036","visibilityVersion":"2","versionToken":"a1.4FkackIANPsW820AljurwxMtLR4fxpP4akFMhRnARSk"}

Original publication: 2026-02-04T09:57:49Z

មន្ត្រីបសុព្យាបាលខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់គោនិងក្របី២៥២ក្បាល នៅភូមិពីរក្នុងឃុំនិងស្រុកកំពង់សីលា និងចែកសម្ភារៈសម្រាប់ការចាក់បន្ត។

ខេត្តព្រះសីហនុ៖ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ បានចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី តាមការស្នើសុំរបស់ប្រជាពលរដ្ឋចំនួនពីរភូមិ ស្ថិតនៅក្នុង ឃុំកំពង់សីលា ស្រុកកំពង់សីលា។
‎នេះបើតាមការឲ្យដឹងពី លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ នៅថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលលោកស្រីបានដឹកនាំមន្ត្រីជំនាញដោយសហការជាមួយ ការិយាល័យធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំ ភូមិ មន្ត្រីកសិកម្មឃុំ និងភ្នាក់សុខភាពសត្វភូមិ ចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី នៅភូមិវាល និងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជាលទ្ធផលចំពោះការចាក់ហ្វាក់សាំង គោ ក្របី ជូនប្រជាពលរដ្ឋទាំងពីរភូមិសរុបបានចំនួន ២៥២ ក្បាល ក្នុងនោះ គោចំនួន ១៥៩ក្បាល និង ក្របីចំនួន ៩៣ក្បាល និងបានចែកថ្នាំជូនទុក្ខព្យាបាល វ៉ាក់សាំង និងសម្ភារៈបរិក្ខារបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិដើម្បីធ្វើការចាក់បន្ត។
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់បន្ថែមថា នៅថ្ងៃស្អែកមន្ត្រីជំនាញបសុព្យាបាលនិងបន្តចុះចាក់ថ្នាំវ៉ាក់សាំង គោ ក្របី នៅទីតាំងផ្សេងៗទៀតតាមបណ្តាក្រុងស្រុកនៅពេលទទួលព័ត៌មានពីពលរដ្ឋនិងសូមបងប្អូនយកគោ ក្របី មកចាក់វ៉ាក់សាំងការពារជំងឺឲ្យបានគ្រប់ៗគ្នាផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


