{"asset":"news","key":"4732","locale":"km","id":"news:4732:km","entityId":"news:4732","canonicalUrl":"https://www.kps-tv.com/km/news/detail/4732","state":"ready","title":"អ្នកជំនាញកំពុងជួសជុលស្ពានឈើថ្មើរជើងនៅប្រាសាទបេងមាលា","summary":"អាជ្ញាធរជាតិអប្សរាកំពុងជួសជុលស្ពានឈើនៅប្រាសាទបេងមាលាប្រវែង១៨៩ម៉ែត្រក្នុងដំណាក់កាលដំបូង សម្រេចបាន៦០ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦។","body":"នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។\nលោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦ ខាងមុខ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15064","languageVersionId":"11021","visibilityVersion":"2","versionToken":"a1.35tkZq90rypmyS_xg5hseQvUSlDrXXFTyKh8wsJVtLo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-05T04:05:37Z"}