{"asset":"news","key":"4760","locale":"km","id":"news:4760:km","entityId":"news:4760","canonicalUrl":"https://www.kps-tv.com/km/news/detail/4760","state":"ready","title":"ប្រធានបក្សកុម្មុយនីស្តវៀតណាម បំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅកម្ពុជា","summary":"មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម តូ ឡឹម បានមកដល់កម្ពុជាថ្ងៃទី៦ កុម្ភៈ សម្រាប់ទស្សនកិច្ចរដ្ឋមួយថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។","body":"(ភ្នំពេញ)៖ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។\nយោងតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។\nបន្ថែមពីលើនោះ លោក តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។\nទន្ទឹមគ្នានេះ យោងតាមក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ព្រឹកនេះថា ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្ដម តូ ឡឹម នៅក្នុងព្រះបរមរាជវាំង។\nយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15049","languageVersionId":"10976","visibilityVersion":"2","versionToken":"a1.LHxJKvEop8Fp8KUte5xXBhL6oaxZIK3Sglfc_lIw5C4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-06T07:04:53Z"}