{"asset":"news","key":"4789","locale":"km","id":"news:4789:km","entityId":"news:4789","canonicalUrl":"https://www.kps-tv.com/km/news/detail/4789","state":"ready","title":"កម្ពុជា–ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត","summary":"លោក ស សុខា ជួបឯកអគ្គរដ្ឋទូតចិនថ្ងៃទី៧ កុម្ភៈ ពិភាក្សាកិច្ចសហការប្រឆាំងឆបោកឆ្លងដែន ដោយភាគីចិនបញ្ជាក់បន្តគាំទ្រវិធានការកម្ពុជា។","body":"នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។\nក្នុងជំនួបនេះ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការរីករាយចំពោះឱកាសជួបពិភាក្សាជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីផ្លាស់ប្តូរមតិយោបល់លើកិច្ចសហប្រតិបត្តិការ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិតដែលកំពុងក្លាយជាបញ្ហាឆ្លងដែនដ៏ស្មុគស្មាញ។\nឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពរបស់ភាគីកម្ពុជា ក្នុងការបង្ក្រាបបទល្មើសប្រភេទនេះ ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីចិន ក្នុងការបន្តសហការជិតស្និទ្ធ ដើម្បីបោសសំអាតសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីឫសគល់ និងធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងពីរប្រទេស។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15035","languageVersionId":"10934","visibilityVersion":"2","versionToken":"a1.SciOfbA97talhMoJsfbth0d8n5m8byjt8B3zpcJ9_Gw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-08T02:59:00Z"}