{"asset":"news","key":"4807","locale":"km","id":"news:4807:km","entityId":"news:4807","canonicalUrl":"https://www.kps-tv.com/km/news/detail/4807","state":"ready","title":"សត្វទន្សោងចំនួន១៦ក្បាលត្រូវបានក្រុមអភិរក្សបើកប្រតិបត្តិការចាប់ដោយជោគជ័យយកទៅដាក់នៅដែនជម្រកសត្វព្រៃសៀមប៉ាង","summary":"ប្រតិបត្តិការថ្ងៃទី២–៧ កុម្ភៈផ្ទេរទន្សោង១៦ក្បាល ឈ្មោល៩និងញី៧ ទៅតំបន់សុវត្ថិភាព ហើយចំនួនរួមពីពីរលើកនិងកូនកើតថ្មី២មាន៣៤ក្បាល។","body":"ក្រុមអភិរក្សប្រតិបត្តិការគៀងចាប់សត្វទន្សោង បានធ្វើឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលចាប់បានសត្វទន្សោងចំនួន១៦ក្បាល ក្នុងនោះឈ្មោលចំនួន៩ក្បាល និងទន្សោងញីចំនួន៧ក្បាលដោយបានយកចេញពីតំបន់មានហនិភ័យខ្ពស់ទៅកាន់តំបន់សុវត្ថភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។  \nចំពោះប្រតិបត្តិការចាប់គៀងចាប់សត្វទន្សោងពីតំបន់រស់នៅមិនសមស្រប យកទៅដាក់នៅតំបន់ព្រៃអភិរក្សការពារ ត្រូវបានអនុវត្តដោយជោគជ័យ ក្រោមកិច្ចសហការរវាងក្រុមអភិក្សនៃមន្ទីរកសិកម្ម មន្ទីរបរិស្ថាន កងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុកបុរីអូរស្វាយ និងសហគមន៍ពាក់ព័ន្ធ។\nលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា សត្វទន្សោងដែលត្រូវបានគៀងចាប់យកទាំងនោះ ពួកវាមានសុខភាពល្អ និងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ព្រៃអភិរក្សដែលមានបរិស្ថានសមស្រប សម្បូរអាហារ និងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការបន្តពូជថែមទៀត ។លោកបន្តថា ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពសត្វ និងបរិស្ថានជុំវិញ ។មួយវិញទៀត ការផ្ទេរសត្វទន្សោងទៅកាន់តំបន់ព្រៃអភិរក្ស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិរក្សសត្វព្រៃ និងការការពារជីវចម្រុះធម្មជាតិ ព្រមទាំងកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចរវាងសត្វព្រៃ និងប្រជាពលរដ្ឋ ។\nលោកប្រធានមន្ទីរបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារ និងថែរក្សាសត្វព្រៃ ដោយជៀសវាងការបរបាញ់ ឬការបំផ្លាញទីជម្រកធម្មជាតិ ដើម្បីឲ្យសត្វព្រៃអាចរស់នៅបានយ៉ាងប្រកបដោយចីរភាព ។\nគួររំឭកថា ប្រតិបត្តិការគៀងចាប់ទន្សោងខាងលើ បានធ្វើឡើងចំនួនពីរលើកហើយ ដោយលើកទីមួយ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គឺ បានទន្សោងចំនួន១៦ក្បាល ក្នុងនោះឈ្មោលចំនួន ៥ក្បាល និងញីចំនួន ១១ក្បាល សរុបសត្វទន្សោងដែលគៀងចាប់បានទាំងពីរលើកមានចំនួន៣៤ក្បាលហើយ ដោយបូកបន្ថែមកូនទើបកើតថ្មីចំនួន២ក្បាលផងដែរ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15031","languageVersionId":"10922","visibilityVersion":"2","versionToken":"a1.avnsf2GJ9cInBE6UBs9mwfn0Z2toJgqmllr_PY22Jnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-09T03:50:34Z"}