{"asset":"news","key":"4825","locale":"km","id":"news:4825:km","entityId":"news:4825","canonicalUrl":"https://www.kps-tv.com/km/news/detail/4825","state":"ready","title":"ហ៊ុន ម៉ាណែត៖ ដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិអាចយឺត តែធានាប្រសិទ្ធភាពយូរអង្វែង","summary":"នៅព្រឹកថ្ងៃទី១០ កុម្ភៈ នាយករដ្ឋមន្ត្រីបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធី ច្បាប់និងបច្ចេកទេស ដើម្បីការពារអធិបតេយ្យភាពនិងកុំឱ្យជម្លោះកើតឡើងវិញ។","body":"សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលក្នុងការខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី និងដោយមូលដ្ឋានច្បាប់អន្តរជាតិ។  សម្តេចធិបតីបានពន្យល់ថា មានតែវិធីសាស្រ្តនេះទេទើបអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង ប៉ុន្តែលទ្ធផលអាចយឺត និងលំបាកខ្លះ តែយើងត្រូវប្រឈមមុខដោះស្រាយទាំងអស់គ្នាដោយរកវិធីមួយដោះបញ្ចប់កុំឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្តរបស់យើង។\nសម្តេចបញ្ជាក់ថា កន្លែងធ្លាប់តែអភិវឌ្ឍន៍បន្ទាប់ពីរងនូវសង្គ្រាមផ្ទៃក្នុង កាលពីឆ្នាំ១៩៨០-៩០ ឥឡូវជាអកុសលក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ។ សម្តេចសង្ឃឹមថា វានឹងបញ្ចប់ហើយប្រែក្លាយទៅជាកន្លែងនៃការអភិវឌ្ឍន៍រស់រវើករបស់ប្រជាពលរដ្ឋឡើងវិញ។ យ៉ាងណាសម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងដោយផ្នែកលើច្បាប់ និងបច្ចេកទេស ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។ បន្ថែមពីនេះ សម្តេចសូមឱ្យបងប្អូនជឿទុកចិត្ត និងយោគយល់ ដោយសម្តេចពន្យល់ថា ពេលខ្លះមិនលឿនដូចបងប្អូនគិតនោះទេ។\nសម្តេចធិបតីថ្លែងដូច្នេះ នៅក្នុង“ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15023","languageVersionId":"10898","visibilityVersion":"2","versionToken":"a1.aX2NqDcREoPR7qFLC8Wm5DMsnrwhj6C-7TwMLbMbPko"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-10T04:12:08Z"}