# ហ៊ុន ម៉ាណែត៖ ដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិអាចយឺត តែធានាប្រសិទ្ធភាពយូរអង្វែង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4825>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15023","languageVersionId":"10898","visibilityVersion":"2","versionToken":"a1.aX2NqDcREoPR7qFLC8Wm5DMsnrwhj6C-7TwMLbMbPko"}

Original publication: 2026-02-10T04:12:08Z

នៅព្រឹកថ្ងៃទី១០ កុម្ភៈ នាយករដ្ឋមន្ត្រីបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធី ច្បាប់និងបច្ចេកទេស ដើម្បីការពារអធិបតេយ្យភាពនិងកុំឱ្យជម្លោះកើតឡើងវិញ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលក្នុងការខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី និងដោយមូលដ្ឋានច្បាប់អន្តរជាតិ។  សម្តេចធិបតីបានពន្យល់ថា មានតែវិធីសាស្រ្តនេះទេទើបអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង ប៉ុន្តែលទ្ធផលអាចយឺត និងលំបាកខ្លះ តែយើងត្រូវប្រឈមមុខដោះស្រាយទាំងអស់គ្នាដោយរកវិធីមួយដោះបញ្ចប់កុំឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្តរបស់យើង។
សម្តេចបញ្ជាក់ថា កន្លែងធ្លាប់តែអភិវឌ្ឍន៍បន្ទាប់ពីរងនូវសង្គ្រាមផ្ទៃក្នុង កាលពីឆ្នាំ១៩៨០-៩០ ឥឡូវជាអកុសលក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ។ សម្តេចសង្ឃឹមថា វានឹងបញ្ចប់ហើយប្រែក្លាយទៅជាកន្លែងនៃការអភិវឌ្ឍន៍រស់រវើករបស់ប្រជាពលរដ្ឋឡើងវិញ។ យ៉ាងណាសម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងដោយផ្នែកលើច្បាប់ និងបច្ចេកទេស ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។ បន្ថែមពីនេះ សម្តេចសូមឱ្យបងប្អូនជឿទុកចិត្ត និងយោគយល់ ដោយសម្តេចពន្យល់ថា ពេលខ្លះមិនលឿនដូចបងប្អូនគិតនោះទេ។
សម្តេចធិបតីថ្លែងដូច្នេះ នៅក្នុង“ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


