# ពាក់ព័ន្ធការឆបោកតាមអនឡាញ! បណ្ដេញជនជាតិចិន ៣១៩ នាក់ចេញពីកម្ពុជា 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4826>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15022","languageVersionId":"10895","visibilityVersion":"2","versionToken":"a1.H_4VDlonfF9xHqIhI0YYjtPopqpfPM9EnvcA881j3Sw"}

Original publication: 2026-02-10T06:56:12Z

អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ថាជនជាតិចិន៣១៩នាក់ ក្នុងនោះស្រី១នាក់ ត្រូវបណ្ដេញចេញតាមយន្តហោះពិសេសយប់ថ្ងៃទី៩ កុម្ភៈ ក្រោមកិច្ចសហការជាមួយស្ថានទូតចិន។

ជនជាតិចិន ចំនួន៣១៩នាក់ ក្នុងនោះស្រី១នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានបណ្តេញចេញពីកម្ពុជានៅយប់ថ្ងៃទី៩ ខែកុម្ភៈ តាមរយៈយន្តហោះពិសេស ក្រោមកិច្ចសហការវាងអាជ្ញាធរកម្ពុជា សហការជាមួយស្ថានទូតចិននៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា ការបណ្ដេញចេញជនជាតិចិនទាំងនេះ គឺបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការ និងយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ ធ្វើយ៉ាងណាធានា និងការពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងដាច់ខាតដោយគ្មានការលើកលែងឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ។ យុទ្ធនាការបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឱ្យមកប្រព្រឹត្តឧក្រិដ្ឋកម្មនេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសពួកគេវិញ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


