{"asset":"news","key":"4839","locale":"km","id":"news:4839:km","entityId":"news:4839","canonicalUrl":"https://www.kps-tv.com/km/news/detail/4839","state":"ready","title":"រដ្ឋបាលខេត្តបន្ទាយមានជ័យ ហាមឃាត់ការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម","summary":"សេចក្ដីណែនាំខេត្តតម្រូវការផ្សព្វផ្សាយ ការត្រួតពិនិត្យ ការណែនាំកូនចៅ និងការប្រុងប្រយ័ត្នភ្លើងទៀនធូបនិងសុវត្ថិភាពផ្ទះ ក្នុងពេលបុណ្យឆ្នាំ២០២៦។","body":"ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៦នេះ ដើម្បីជៀសវាងបាតុភូតអវិជ្ជមាន និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ ពីសកម្មភាពទាំងនេះ។\nក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលគ្រប់ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព និងមេបញ្ជាការគ្រប់កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ ទប់ស្កាត់ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យបានជ្រាប និងអនុវត្តដូចខាងក្រោម៖\n១. ហាមដាច់ខាតការនាំយករំសេវផ្ទុះ (ផាវ) មកដាក់លក់តាមតូប-ហាង ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត\n ២. អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវជួយផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានជ្រាប និងអនុវត្តឲ្យបានគ្រប់ៗគ្នា\n ៣. គ្រប់អាណាព្យាបាល ត្រូវណែនាំ និងហាមឃាត់កូនចៅរបស់ខ្លួន ឲ្យខានតែបានពីការទិញ និងដុតផាវ លេងជាល្បែងកម្សាន្ត ដោយដាច់ខាត\n ៤. ត្រូវប្រុងប្រយ័ត្ននៅពេលសែនព្រេន ហើយមុនចេញធ្វើដំណើរទៅកម្សាន្តទីឆ្ងាយ ត្រូវរៀបចំពន្លត់ទៀន និងធូប ឲ្យបានគ្រប់ជ្រុងជ្រោយ និងបិទទ្វារផ្ទះឲ្យបានសុវត្ថិភាព\n ៥. ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងល្បាត ត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ ចំពោះរាល់សកម្មភាពល្មើស ចាប់ពីថ្ងៃទទួលសេចក្ដីណែនាំនេះតទៅ ឲ្យបានម៉ឺងម៉ាត់បំផុត។\nឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត នឹងចូលរួមអនុវត្តសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរជាក់ជាពុំខាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15014","languageVersionId":"10871","visibilityVersion":"2","versionToken":"a1.Wm5wdDnvg2Y_wgoMqinTaYvxawofazpmSVO9UMq_SPE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-10T10:37:51Z"}