{"asset":"news","key":"4840","locale":"km","id":"news:4840:km","entityId":"news:4840","canonicalUrl":"https://www.kps-tv.com/km/news/detail/4840","state":"ready","title":"អភិបាលខេត្តព្រះសីហនុ៖ស្រ្តីពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ","summary":"លោក ម៉ាង ស៊ីណេត ថ្លែងថ្ងៃទី១០ កុម្ភៈអំពីតួនាទីស្ត្រីក្នុងការងារ សេដ្ឋកិច្ច គ្រួសារ សហគមន៍ ការអប់រំកូន និងការដឹកនាំសង្គមជាតិ។","body":"«ស្រ្តីពិតជាមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ដោយពួកគាត់អាចបង្កើតការងាររួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតគ្រួសារ និងសហគមន៍ ព្រមទាំងជាកម្លាំងដ៏សំខាន់ក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូនចៅឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់មួយសម្រាប់សង្គមជាតិនាពេលអនាគត»។ នេះបើតាមឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈនេះ។\nក្រៅពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់បន្ថែមថា ស្រ្តីបានរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗជាច្រើន។ ជាក់ស្តែង ស្រ្តីបានចូលខ្លួនប្រឡូកក្នុងការងារជាច្រើន ដូចជា គ្រូបង្រៀន វេជ្ជបណ្ឌិត គ្រូពេទ្យ និយោជិក-និយោជក សហគ្រិន មេឃុំ ស្មៀនឃុំ សិល្បៈករ ប្រធានសមាគមន៍ សហជីព ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗដទៃជាច្រើនទៀត។\nមិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា សូម្បីតែនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរដ៏យូរលង់ណាស់មកហើយ ក៏បង្ហាញពីតម្លៃរបស់ស្រ្តីដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍរបស់ប្រទេសជាតិដែរ ជាពិសេសព្រះនាងលីវ យី បឋមក្សត្រខ្មែរ និងព្រះនាងឥន្រ្ទទេវី ដែលជាកំពូលនារីដ៏អស្ចារ្យដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15013","languageVersionId":"10868","visibilityVersion":"2","versionToken":"a1.4_nBOq002O_t1mMFfYZ4MkOhEGEJawoqz2VYeTEKGUQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-10T11:22:21Z"}