{"asset":"news","key":"4850","locale":"km","id":"news:4850:km","entityId":"news:4850","canonicalUrl":"https://www.kps-tv.com/km/news/detail/4850","state":"ready","title":"កម្ពុជា–ប៉ាគីស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជួបថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអ៊ីស្លាម៉ាបាដ","summary":"លោកស្រី ចម និម្មល ជួបថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអ៊ីស្លាម៉ាបាដថ្ងៃទី១០ កុម្ភៈ ដោយប្តេជ្ញាពង្រឹងទំនាក់ទំនងវិស័យឯកជនតាមវេទិកាពាណិជ្ជកម្ម ការផ្លាស់ប្ដូរប្រតិភូ និងបណ្ដាញសហគ្រាស។","body":"នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា–ប៉ាគីស្ថាន លើកទី២ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad Chamber of Commerce and Industry) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មជាច្រើនរូប។\nជំនួបនេះ បានផ្តោតសំខាន់លើការពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីយន្តការ និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។\nភាគីទាំងពីរ បានសម្គាល់ពីសក្តានុពលសេដ្ឋកិច្ច និងទីផ្សាររបស់ប្រទេសនីមួយៗ និងប្តេជ្ញាពង្រឹងទំនាក់ទំនងធុរកិច្ចរវាងវិស័យឯកជន តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការបង្កើនបណ្តាញសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។\nជំនួបនេះ សម្គាល់ឱ្យឃើញពីការប្តេជ្ញារបស់កម្ពុជា និងប៉ាគីស្ថាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពសកម្ម និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15008","languageVersionId":"10853","visibilityVersion":"2","versionToken":"a1.A7tAghmGBFCTp2IChnZxVE4T92419kZMbPpTWQDmWZY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-11T07:36:23Z"}