# វេទិកានៅឃុំ២ធ្នូតាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4873>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14995","languageVersionId":"10814","visibilityVersion":"2","versionToken":"a1.7QyqpAv6nEcvyb75XoN5na88sPsBbhUucFgiqUHEVZg"}

Original publication: 2026-02-12T06:56:22Z

លោក ហួត ឃាងវេង និងលោក គង់ គឹមនី ដឹកនាំវេទិកាថ្ងៃទី១២ កុម្ភៈនៅស្រុកស្នួល ដើម្បីទទួលធាតុចូលពីមូលដ្ឋាន និងបង្កើនការសម្របសម្រួលជាមួយប្រជាពលរដ្ឋ។

ក្រចេះ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានចុះមូលដ្ឋានរៀបចំវេទិកាសាធារណៈ សម្រាប់តាមដាន ត្រួតពិនិត្យ និងគាំទ្រការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅឃុំ២ធ្នូ ស្រុកស្នួល។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល រួមជាមួយឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីដឹកនាំវេទិកានេះ។
វេទិកាសាធារណៈត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងស្វែងរកធាតុចូលជាក់ស្តែងពីមូលដ្ឋាន ដើម្បីធានាថាការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបតម្រូវការរបស់ប្រជាជន។
កម្មវិធីនេះ មានការចូលរួមយ៉ាងទូលំទូលាយពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងឃុំ២ធ្នូ ដែលបានលើកឡើងមតិយោបល់ បញ្ហាប្រឈម និងសំណើសុំការគាំទ្រផ្សេងៗ។
ការរៀបចំវេទិកាសាធារណៈបែបនេះ ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការបង្កើនភាពបើកចំហ តម្លាភាព និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ស្របតាមទិសដៅនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


