{"asset":"news","key":"4877","locale":"km","id":"news:4877:km","entityId":"news:4877","canonicalUrl":"https://www.kps-tv.com/km/news/detail/4877","state":"ready","title":"លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពិនិត្យគម្រោងវះកាត់បេះដូងកុមារ","summary":"លោកស្រីចុះពិនិត្យថ្ងៃទី១២ កុម្ភៈ នៅមន្ទីរពេទ្យកុមារជាតិ ដែលសហការជាមួយ CHPAA ផ្តល់ការវះកាត់ឥតគិតថ្លៃ និងបង្កើនសមត្ថភាពគ្រូពេទ្យក្នុងស្រុក។","body":"ភ្នំពេញ៖ ក្តីសង្ឃឹមនៃជីវិតថ្មីសម្រាប់កុមារដែលមានជំងឺបេះដូង កំពុងត្រូវបានពង្រឹងបន្ថែម តាមរយៈគម្រោងវះកាត់បេះដូងឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារជាតិ។ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងដ៏មានសារៈសំខាន់នេះ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។\nគម្រោងនេះ មានគោលបំណងជួយព្យាបាលកុមារដែលមានជំងឺបេះដូងពីកំណើត និងជំងឺពាក់ព័ន្ធផ្សេងៗ ដោយផ្តល់សេវាវះកាត់ដោយឥតគិតថ្លៃ ដើម្បីស្តារសុខភាព និងផ្តល់ឱកាសរស់នៅប្រកបដោយគុណភាពជីវិតល្អប្រសើរឡើងវិញ។\nលើសពីការព្យាបាល គម្រោងនេះក៏ផ្តោតលើការកសាងសមត្ថភាពវេជ្ជសាស្ត្រក្នុងស្រុក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលរវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ព្រមទាំងការគាំទ្រផ្នែកឧបករណ៍បច្ចេកទេសវះកាត់សម័យទំនើប។\nក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល និងលើកទឹកចិត្តដល់អាណាព្យាបាល ដោយភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិតក៏បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ CHPAA ដែលកំពុងចូលរួមអនុវត្តគម្រោងនេះយ៉ាងសកម្ម។\nលោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះដៃគូសហប្រតិបត្តិការដែលបានរួមចំណែកយ៉ាងស្មោះស្ម័គ្រ និងបង្ហាញការជឿជាក់ថា គម្រោងវះកាត់បេះដូងកុមារនេះ នឹងបន្តដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ បន្តផ្តល់ក្តីសង្ឃឹម និងអនាគតថ្មីដល់កុមារកម្ពុជា។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14992","languageVersionId":"10805","visibilityVersion":"2","versionToken":"a1.CRzG5BpjwtC9Yd0mLLsJe72aezia3YEU-CxCXdsHDU8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-12T07:44:12Z"}