{"asset":"news","key":"4880","locale":"km","id":"news:4880:km","entityId":"news:4880","canonicalUrl":"https://www.kps-tv.com/km/news/detail/4880","state":"ready","title":"កម្ពុជាប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន","summary":"លោក ស៊ុន ចាន់ថុល តំណាងរាជរដ្ឋាភិបាលចូលរួមពិធីនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនថ្ងៃទី១១ កុម្ភៈ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន។","body":"តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ូអេណូ អាតស៊ុស៊ី (H.E. UENO Atsushi) ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះចៅអធិរាជជប៉ុន និងបុណ្យជាតិជប៉ុន ដែលប្រារព្ធឡើងនៅនិវេសនដ្ឋានឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា។\nថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការស្តារនិងកសាងឡើងវិញនូវសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រលើវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។\nក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សំខាន់របស់ជប៉ុន និងបានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត៕ សម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14989","languageVersionId":"10796","visibilityVersion":"2","versionToken":"a1.GyQt7m6H9jIdVs9tab2tmXJcpase_nGPwAZkfxnf7Lo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-12T09:21:13Z"}