{"asset":"news","key":"4890","locale":"km","id":"news:4890:km","entityId":"news:4890","canonicalUrl":"https://www.kps-tv.com/km/news/detail/4890","state":"ready","title":"បាត់ដំបងនឹងស្វែងរកដៃគូកែច្នៃនិងវេចខ្ចប់មៀនប៉ៃលិនសម្រាប់ចិន","summary":"មន្ទីរកសិកម្មរាយការណ៍ផ្ទៃដីមៀនជាង៦០០០ហិកតា និងផែនការរកដៃគូវិនិយោគ ក្រោយពិនិត្យចម្ការនៅរតនមណ្ឌល ដើម្បីបង្កើនចំណូលកសិករ។","body":"ដំណាំមៀនប៉ៃលិន ត្រូវបានកសិករដាំដុះស្ទើរគ្រប់ស្រុកក្នុងខេត្តបាត់ដំបង ដោយស្រុកខ្លះដាំច្រើន និងស្រុកខ្លះដាំតិច ខណៈស្រុករតនមណ្ឌល មានការដាំដុះច្រើនជាងគេ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សិទ្ធ មន្ត្រីទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ បច្ចុប្បន្ន ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះមៀនប៉ៃលិនសរុបប្រមាណជាង ៦,០០០ ហិកតា។\nចំណែកលោក ឈឹម វិច្ចរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំបច្ចេកទេសក្នុងការដាំដុះ និងថែទាំពីមន្ត្រីជំនាញ បានជំរុញឲ្យទិន្នផលផ្លែមានបរិមាណខ្ពស់ និងមានគុណភាពសមស្របតាមស្តង់ដារអនាម័យ សម្រាប់នាំចេញទៅក្រៅប្រទេស។ នៅឆ្នាំនេះ ដំណាំមៀនប៉ៃលិន (តាង៉ែន) របស់កសិករ ទទួលបានផលតាមការរំពឹងទុក។\nលោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានចុះពិនិត្យ និងសិក្សាចម្ការមៀនប៉ៃលិនរបស់កសិករក្នុងស្រុករតនមណ្ឌល លោកនឹងស្វែងរកដៃគូវិនិយោគសាងសង់កន្លែងកែច្នៃ និងវេចខ្ចប់មៀនប៉ៃលិន ដើម្បីនាំចេញទៅប្រទេសចិន បន្ថែមពីលើតម្រូវការទីផ្សារក្នុងស្រុក ក្នុងគោលបំណងបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករឲ្យកាន់តែប្រសើរឡើងថែមទៀត។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14984","languageVersionId":"10781","visibilityVersion":"2","versionToken":"a1.izYStZV8fLkTC0xS-sEpEhhTum3-oFOX_1SlgI-UDCI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-13T03:12:31Z"}