# កម្ពុជាអនុម័តគម្រោងផលិតអគ្គិសនីដោយខ្យល់១៥០មេហ្គាវ៉ាត់នៅមណ្ឌលគិរី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4894>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14982","languageVersionId":"10775","visibilityVersion":"2","versionToken":"a1.Aov-yCEFKq3zXhN04dCvSU-mMuQRb3pkTpA8mmG1zXw"}

Original publication: 2026-02-13T04:15:26Z

CDCរាយការណ៍ការអនុម័តក្នុងខែមករា២០២៦ ទុនប្រមាណ២០០លានដុល្លារ នៅក្រុងសែនមនោរម្យ និងការងាររំពឹង៤២កន្លែង ដោយក្រុមហ៊ុនមានមូលដ្ឋាននៅម៉ាឡេស៊ី។

បើយោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារ នៅខេត្តមណ្ឌលគិរី។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដែលវិនិយោគលើស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុននេះបានមកវិនិយោគនៅកម្ពុជាលើវិស័យផ្សេងៗអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាមួយទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២ កន្លែង។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


