# នគរបាលព្រះសីហនុបន្តសម្រួលចរាចរណ៍សម្រាប់សិស្សចេញពីសាលា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4904>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14974","languageVersionId":"10751","visibilityVersion":"2","versionToken":"a1.P-XQ3LTVjDdHkAwnchU66aPTsYeq9jwci-oTmF-Mg9E"}

Original publication: 2026-02-13T09:01:43Z

កម្លាំងចរាចរណ៍ផ្លូវគោកធ្វើសកម្មភាពព្រឹកថ្ងៃទី១៣ កុម្ភៈ ដើម្បីជួយឆ្លងផ្លូវ បន្ថយការកកស្ទះនិងហានិភ័យគ្រោះថ្នាក់ ហើយនឹងបន្តបេសកកម្មជាប្រចាំ។

ដោយយោងតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម។
សកម្មភាពនេះ អនុវត្តតាមបទបញ្ជា ក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅមុខគ្រឹះស្ថានសិក្សា។
គោលបំណងនៃការចុះជួយសម្រួលចរាចរណ៍នេះ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការឆ្លងកាត់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវសណ្តាប់ធ្នាប់ល្អនៅតាមមុខសាលារៀន នៅពេលសិស្សានុសិស្សចេញពីសាលា។
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តបេសកកម្មនេះជាប្រចាំ ដើម្បីធានាថា គ្រប់ច្រកចេញ–ចូលសាលារៀនក្នុងខេត្តព្រះសីហនុ មានសុវត្ថិភាពខ្ពស់សម្រាប់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


