{"asset":"news","key":"4912","locale":"km","id":"news:4912:km","entityId":"news:4912","canonicalUrl":"https://www.kps-tv.com/km/news/detail/4912","state":"ready","title":"ចូលឆ្នាំចិន!អាជ្ញាធរខេត្តព្រះសីហនុហាមអុជផាវ កាំជ្រួច និងប្រយ័ត្នភ្លើងទៀនធូប","summary":"ខេត្តព្រះសីហនុជូនដំណឹងហាមផាវ កាំជ្រួចនិងសំឡេងផ្ទុះនៅលំនៅឋាន អាជីវកម្មនិងទីសាធារណៈក្នុងថ្ងៃបុណ្យ១៦–១៩ កុម្ភៈ ព្រមទាំងណែនាំបង្ការភ្លើងនិងគ្រោះថ្នាក់ចរាចរណ៍។","body":"ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ការអុជផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទនៅតាមលំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងឆ្នេរកម្សាន្តនានា នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។\nក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ក៏បានណែនាំឱ្យប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដោយហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ ក្រៅពីនេះ ការធ្វើចរាចរនៅលើដងផ្លូវត្រូវមានការប្រុងប្រយ័ត្ន ហាមដាច់ខាត់នៅពេលសេពគ្រឿងស្រវឹងមិនត្រូវបើកបរលើដងផ្លូវនោះទេ និងត្រូវគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14970","languageVersionId":"10739","visibilityVersion":"2","versionToken":"a1.YjPhvRE6myLCrNlGtqUGnXWw4ioRDLw_fEeM0SY2new"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-14T02:24:47Z"}