# ចូលឆ្នាំចិន!អាជ្ញាធរខេត្តព្រះសីហនុហាមអុជផាវ កាំជ្រួច និងប្រយ័ត្នភ្លើងទៀនធូប

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4912>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14970","languageVersionId":"10739","visibilityVersion":"2","versionToken":"a1.YjPhvRE6myLCrNlGtqUGnXWw4ioRDLw_fEeM0SY2new"}

Original publication: 2026-02-14T02:24:47Z

ខេត្តព្រះសីហនុជូនដំណឹងហាមផាវ កាំជ្រួចនិងសំឡេងផ្ទុះនៅលំនៅឋាន អាជីវកម្មនិងទីសាធារណៈក្នុងថ្ងៃបុណ្យ១៦–១៩ កុម្ភៈ ព្រមទាំងណែនាំបង្ការភ្លើងនិងគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ការអុជផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទនៅតាមលំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងឆ្នេរកម្សាន្តនានា នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ក៏បានណែនាំឱ្យប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដោយហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ ក្រៅពីនេះ ការធ្វើចរាចរនៅលើដងផ្លូវត្រូវមានការប្រុងប្រយ័ត្ន ហាមដាច់ខាត់នៅពេលសេពគ្រឿងស្រវឹងមិនត្រូវបើកបរលើដងផ្លូវនោះទេ និងត្រូវគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


