{"asset":"news","key":"4916","locale":"km","id":"news:4916:km","entityId":"news:4916","canonicalUrl":"https://www.kps-tv.com/km/news/detail/4916","state":"ready","title":"ក្រសួងសុខាភិបាលណែនាំប្រុងប្រយ័ត្នអាហារ ស្រា ចរាចរណ៍និងអគ្គិភ័យក្នុងពេលចូលឆ្នាំចិននិងវៀតណាម","summary":"សេចក្ដីប្រកាសថ្ងៃទី១៣ កុម្ភៈណែនាំការពារសុខភាព ជាពិសេសកុមារនិងមនុស្សចាស់ ហើយជៀសវាងអាហារនិងស្រាគ្មានប្រភពច្បាស់លាស់ក្នុងថ្ងៃបុណ្យ១៦–១៩ កុម្ភៈ។","body":"បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមកាន់តែខិតជិតមកដល់នាថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការការពារ និងរក្សាសុខភាព ដោយតម្រូវឱ្យប្រជាពលរដ្ឋធ្វើអនាម័យលាងដៃ ទុកដាក់ចំណីអាហារនៅក្នុងផ្ទះបាយឱ្យបានត្រឹមត្រូវ និងហាមទទួលទានស្រា និងចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ឬហួសកាលកំណត់។\nសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងសុខាភិបាល ក្រើនរំលឹកមិនឱ្យទទួលទានស្រាដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយស្រាស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិតឡើយ។ ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ជៀសវាងការបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ និងកុំប្រើប្រាស់ម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬមានសភាពខូចគុណភាព។\nក្រសួងក៏បានក្រើនរំលឹកមិនឱ្យទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យ ថាមានការឆ្លងជំងឺ សូមទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14967","languageVersionId":"10730","visibilityVersion":"2","versionToken":"a1.J8JD7blp9dZlUzPifY9EW0r8Us31xwYsrydMHEyHIfg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-14T03:41:57Z"}