# ក្រសួងសុខាភិបាលណែនាំប្រុងប្រយ័ត្នអាហារ ស្រា ចរាចរណ៍និងអគ្គិភ័យក្នុងពេលចូលឆ្នាំចិននិងវៀតណាម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4916>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14967","languageVersionId":"10730","visibilityVersion":"2","versionToken":"a1.J8JD7blp9dZlUzPifY9EW0r8Us31xwYsrydMHEyHIfg"}

Original publication: 2026-02-14T03:41:57Z

សេចក្ដីប្រកាសថ្ងៃទី១៣ កុម្ភៈណែនាំការពារសុខភាព ជាពិសេសកុមារនិងមនុស្សចាស់ ហើយជៀសវាងអាហារនិងស្រាគ្មានប្រភពច្បាស់លាស់ក្នុងថ្ងៃបុណ្យ១៦–១៩ កុម្ភៈ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមកាន់តែខិតជិតមកដល់នាថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការការពារ និងរក្សាសុខភាព ដោយតម្រូវឱ្យប្រជាពលរដ្ឋធ្វើអនាម័យលាងដៃ ទុកដាក់ចំណីអាហារនៅក្នុងផ្ទះបាយឱ្យបានត្រឹមត្រូវ និងហាមទទួលទានស្រា និងចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ឬហួសកាលកំណត់។
សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងសុខាភិបាល ក្រើនរំលឹកមិនឱ្យទទួលទានស្រាដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយស្រាស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិតឡើយ។ ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ជៀសវាងការបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ និងកុំប្រើប្រាស់ម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬមានសភាពខូចគុណភាព។
ក្រសួងក៏បានក្រើនរំលឹកមិនឱ្យទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យ ថាមានការឆ្លងជំងឺ សូមទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


