{"asset":"news","key":"4917","locale":"km","id":"news:4917:km","entityId":"news:4917","canonicalUrl":"https://www.kps-tv.com/km/news/detail/4917","state":"ready","title":"នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពនៅវ៉ាស៊ីនតោន","summary":"តាមសេចក្ដីប្រកាសថ្ងៃទី១៤ កុម្ភៈ កិច្ចប្រជុំគ្រោងធ្វើថ្ងៃទី១៩ កុម្ភៈ ហើយមានផែនការជំនួបទ្វេភាគីនិងដំណើរការងារទៅអឺរ៉ុបបន្ទាប់។","body":"នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។\nសេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា កិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្ដិភាព ក្នុងគោលដៅជំរុញសន្ដិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពៅទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នា មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាអំពីសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកដែរ។\nក្រៅពីតែអំពីការចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសឯទៀត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ទន្ទឹមនឹងសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយតំបន់នេះផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14966","languageVersionId":"10727","visibilityVersion":"2","versionToken":"a1.Y6FVQM-SHXEdPM4t2fH-u5ZZWONyJnjN5qCg0wvxa4w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-14T04:11:36Z"}