# នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពនៅវ៉ាស៊ីនតោន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4917>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14966","languageVersionId":"10727","visibilityVersion":"2","versionToken":"a1.Y6FVQM-SHXEdPM4t2fH-u5ZZWONyJnjN5qCg0wvxa4w"}

Original publication: 2026-02-14T04:11:36Z

តាមសេចក្ដីប្រកាសថ្ងៃទី១៤ កុម្ភៈ កិច្ចប្រជុំគ្រោងធ្វើថ្ងៃទី១៩ កុម្ភៈ ហើយមានផែនការជំនួបទ្វេភាគីនិងដំណើរការងារទៅអឺរ៉ុបបន្ទាប់។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។
សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា កិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្ដិភាព ក្នុងគោលដៅជំរុញសន្ដិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពៅទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នា មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាអំពីសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកដែរ។
ក្រៅពីតែអំពីការចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសឯទៀត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ទន្ទឹមនឹងសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយតំបន់នេះផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


