{"asset":"news","key":"4930","locale":"km","id":"news:4930:km","entityId":"news:4930","canonicalUrl":"https://www.kps-tv.com/km/news/detail/4930","state":"ready","title":"គ្រួសារយុទ្ធជនពលីនៅសៀមរាបទទួលផ្ទះថ្មី","summary":"លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងនាយករដ្ឋមន្ត្រី ពិនិត្យតម្រូវការគ្រួសារ និងបន្តសាងសង់ប្រគល់ផ្ទះជាបន្តបន្ទាប់។","body":"លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាច់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់ និងខិតខំដោះស្រាយ និងស្តារជំហរគ្រួសារពេលដែលបាត់បង់សសរទ្រូងជាតិផង និងគ្រួសារផង។ ដោយមើលឃើញអំពីតម្រូវការចាំបាច់ ពិសេសជម្រកដ៏សមរម្យជូនដល់គ្រួសារវីរយុទ្ធជនពលី លោកជំទាវបណ្ឌិតបានបន្តពិនិត្យ និងសម្រេចឱ្យមានការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ ហើយបានបន្តប្រគល់ជូនជាបន្តបន្ទាប់។\nហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុតផងដែរ៕ \nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14962","languageVersionId":"10715","visibilityVersion":"2","versionToken":"a1.AyzMt0aj7uRnSQQN-bkq1D_5TEmEcu2DsqTpFzhUaUc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-15T03:27:15Z"}