{"asset":"news","key":"4932","locale":"km","id":"news:4932:km","entityId":"news:4932","canonicalUrl":"https://www.kps-tv.com/km/news/detail/4932","state":"ready","title":"អាហារ៧មុខតាមជំនឿសិរីសួស្តីសម្រាប់ឆ្នាំមមី២០២៦","summary":"អត្ថបទរៀបរាប់និមិត្តរូបនៃមី ត្រី ម្នាស់ នំ សាច់ ក្រូច និងនំគ្រាប់ឈូកឬគ្រាប់ធញ្ញជាតិ ក្នុងការរៀបចំតុសែនចូលឆ្នាំចិន។","body":"សម្រាប់ឆ្នាំ មមី ធាតុភ្លើង អាហារដែលមានពណ៌ស្រស់បំព្រង និងមានអត្ថន័យនៃ «ចលនា និងភាពរីកចម្រើន» ត្រូវបានគេជឿថានឹងនាំលាភសំណាងទ្វេដង។\nហើយការរៀបចំតុសែនក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺជាកិច្ចការដ៏សំខាន់បំផុតមួយ ដើម្បីបង្ហាញពីការដឹងគុណចំពោះបុព្វបុរស និងបួងសួងសុំសេចក្តីសុខសប្បាយ។ អាហារសិរីសួស្តី ៧មុខ ដែលត្រូវមានលើតុសែនរួមមាន៖\n១. មីសួ ឬមីឆា\n- អត្ថន័យ៖ សរសៃមីវែងៗតំណាងឱ្យ «អាយុយឺនយូរ»។\n- សម្រាប់ឆ្នាំសេះ៖ ក្នុងឆ្នាំដែលមានចលនាលឿនដូចសេះ ការមានសុខភាពល្អ និងអាយុយឺនយូរគឺជាគ្រឹះនៃភាពជោគជ័យ។ ហាមកាត់សរសៃមីពេលចម្អិន ឬពេលទទួលទាន។\n២. ត្រីទាំងមូល (Fish - Yu)\n- អត្ថន័យ៖ ក្នុងភាសាចិន ពាក្យត្រី (Yu) មានសូរសព្ទដូចទៅនឹងពាក្យ «សល់» ឬ «លើសលប់»។\n- សម្រាប់ឆ្នាំសេះ៖ ជួយឱ្យហិរញ្ញវត្ថុហូរចូល និងសល់ទ្រព្យសម្បត្តិពេញមួយឆ្នាំ។ គេនិយមសែនត្រីទាំងមូល (មានក្បាល និងកន្ទុយ) ដើម្បីតំណាងឱ្យការចាប់ផ្តើម និងការបញ្ចប់ដ៏ល្អ។\n៣. ម្នាស់\n- អត្ថន័យ៖ តាមគ្រាមភាសាហុកកៀន ហៅថា «Ong Lai» មានន័យថា «លាភសំណាងមកដល់»។\n- សម្រាប់ឆ្នាំសេះ៖ ពណ៌មាសនៃផ្លែម្នាស់ត្រូវគ្នានឹងធាតុភ្លើងនៃឆ្នាំមមី ដែលជួយជម្រុញឱ្យអាជីវកម្មកាន់តែរីកចម្រើន និងមានអតិថិជនហូរចូលមិនដាច់។\n៤. នំកន្ត្រក ឬនំចិន\n- អត្ថន័យ៖ មានន័យថា «ខ្ពស់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។\n- សម្រាប់ឆ្នាំសេះ៖ តំណាងឱ្យការឡើងបុណ្យសក្តិ ការទទួលបានតំណែងខ្ពស់ និងការរីកចម្រើនក្នុងវិស័យការងារបានយ៉ាងរហ័សដូចសេះបោល។\n៥. សាច់ជ្រូកខ្វៃ ឬមាន់ស្ងោរ\n- អត្ថន័យ៖ សាច់ជ្រូកខ្វៃពណ៌ក្រហមតំណាងឱ្យ «សំណាងល្អ» ចំណែកមាន់តំណាងឱ្យ «ភាពរុងរឿង និងការជួបជុំ»។\n- សម្រាប់ឆ្នាំសេះ៖ ពណ៌ក្រហមនៃសាច់ជ្រូកខ្វៃ គឺជាពណ៌នាំសំណាងបំផុតសម្រាប់ឆ្នាំសេះភ្លើង ២០២៦ ដើម្បីកម្ចាត់គ្រោះចង្រៃ។\n៦. ផ្លែក្រូចឃ្វិត\n- អត្ថន័យ៖ រាងមូល និងពណ៌មាស តំណាងឱ្យ «មាសប្រាក់ និងភាពពេញបរិបូរណ៍»។\n- សម្រាប់ឆ្នាំសេះ៖ ការដាក់តាំងផ្លែក្រូចដែលមានស្លឹកជាប់ នឹងជួយឱ្យទំនាក់ទំនងក្នុងគ្រួសារមានភាពស្រស់បំព្រង និងរឹងមាំ។\n៧. នំគ្រាប់ឈូក ឬគ្រាប់ធញ្ញជាតិ\n- អត្ថន័យ៖ តំណាងឱ្យ «ការមានកូនចៅច្រើន និងពូជពង្សវង្សត្រកូលរឹងមាំ»។\n- សម្រាប់ឆ្នាំសេះ៖ ជួយឱ្យគ្រួសារមានសេចក្តីសុខ និងមានអ្នកបន្តវេនប្រកបដោយសមត្ថភាព៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14961","languageVersionId":"10712","visibilityVersion":"2","versionToken":"a1.lmquulQ7RUvYXQFJdAli7qMENQGkgZU4OvX-ho6qrso"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-15T04:10:40Z"}