# វេទិកាហួរនឹងប្រើវប្បធម៌ចូលឆ្នាំចិនជាស្ពានផ្លាស់ប្ដូរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4933>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14960","languageVersionId":"10709","visibilityVersion":"2","versionToken":"a1.EJ8URsTQ58_gDTOnRZYls756Zrqw8zUtagpt6ZVo-uM"}

Original publication: 2026-02-15T04:17:43Z

កម្មវិធីថ្ងៃទី១៣ កុម្ភៈនៅរាជបណ្ឌិត្យសភាកម្ពុជា រួមមានការប្រកួតវោហាកោសល្យនិងសិប្បកម្ម ដោយមានគ្រូនិងសិស្សជាង១០០នាក់ចូលរួម។

ប្រធានបទនៃវេទិការ «ការប្រកួតវោហាសាស្រ្តលាឆ្នាំចាស់ ដើម្បីបើកស្វាគមន៏ទទួលឆ្នាំថ្មី» ដោយផ្តោតសំខាន់លើចំនុចធំៗចំនួនពីរគឺ«ការផ្លាស់ប្តូរគំនិតតាមរយៈការប្រកួតវោហាកោសល្យ បូករួមនឹងការស្វែងយល់ពីវប្បធម៌»។ នៅក្នុងវគ្គការប្រកួតវោហាសាស្រ្ត ក្រុមទាំងពីរបានពិភាក្សាលើប្រធានបទ«ពិធីបុណ្យប្រពៃណី តើគួរបន្តតាមបែបទំនៀមទម្លាប់ ឬគួរកែប្រែ និងធ្វើបច្ចប្បន្នភាពទៅតាមសម័យកាល»បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៦។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនកំពុងខិតជិតចូលមកដល់ ក្រុមហ៊ុនChina Huaneng Group និងសម្ព័ន្ធវប្បធម៌កម្ពុជា–ចិន Cultural Exchange Network of Cambodia and China រួមទាំងទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ បានរៀបចំវេទិកាការប្រកួតវោហាកោសល្យនិស្សិតកម្ពុជា“ពានរង្វាន់ហួរនឹង” និងសកម្មភាពសិប្បកម្មប្រពៃណីចូលឆ្នាំចិនលើកដំបូងជាផ្លូវការ  ដែលមានទីតាំងស្ថិតនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីគ្រូបង្រៀន និងសិស្សជាង ១០០នាក់   មកពីវិទ្យាស្ថានខុងជឺ រួមទំាងវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់។
ការពិភាក្សានេះមិនត្រឹមតែបានបង្ហាញ និងបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការគិតពិចារណាប្រកបដោយហេតុផលអំពីការវិវត្តនៃសម័យកាលផងដែរ។ តាមរយៈការផ្លាស់ប្តូរផ្នត់គំនិត យុវជនបានពង្រឹងការយល់ដឹង និងការឯកភាពគ្នាទៅវិញទៅមក។ក្នុងវគ្គស្វែងយល់ពីវប្បធម៌ ក្នុងសកម្មភាពសិប្បកម្មប្រពៃណីចូលឆ្នាំចិនបានរៀបចំ៖ “ការសរសេរអក្សរជូនពរជាភាសាចិន” “ការកាត់ក្រដាសជូនពរពណ៍ក្រហម” “ការស្លៀកសម្លៀកបំពាក់ប្រពៃណីចិន” “ការសរសេរពាក្យស្វាគមន៍ចូលឆ្នាំថ្មី”-ល-។ដែលអនុញ្ញាតឲ្យយុវជនកម្ពុជា និងចិន ទទួលបទពិសោធន៍ផ្ទាល់ពីភាពទាក់ទាញអំពីវប្បធម៌ប្រពៃណីចិន ដើម្បីបង្កើនភាពជិតស្និទ្ធ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនរួមគ្នា។
ចំពោះប្រធានបទនៃវេទិកានេះគឺយក“វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន” ជាស្ពាន ដើម្បីចែករំលែកនូវបទពិសោធន៍វប្បធម៌ប្រកបដោយភាពកក់ក្តៅ អត្ថន័យជ្រាលជ្រៅ និងមានតម្លៃខ្ពស់ ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន China Huaneng Group ក្នុងការបំពេញទំនួលខុសត្រូវសង្គមនៅក្រៅប្រទេស  និងបម្រើដល់ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដើម្បីបង្កើនថាមពលឲ្យយុវជន សម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


