{"asset":"news","key":"4949","locale":"km","id":"news:4949:km","entityId":"news:4949","canonicalUrl":"https://www.kps-tv.com/km/news/detail/4949","state":"ready","title":"របាយការណ៍អប់រំរៀបរាប់តម្រូវការគ្រូបន្ថែម៣១៩៧៨នាក់ និងការពិភាក្សាជ្រើសរើសគ្រូតាមកិច្ចព្រមព្រៀង","summary":"របាយការណ៍ឆ្នាំសិក្សា២០២៤–២០២៥រៀបរាប់ការខ្វះគ្រូពីមតេយ្យដល់វិទ្យាល័យ ខណៈមានការធ្វើជំរឿននិងពិភាក្សាការជ្រើសរើសសម្រាប់២០ខេត្តទៀត។","body":"ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀននៅតាមសាលាមតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការបង្រៀនបន្ថែមរហូតដល់ ៣១,៩៧៨នាក់ ក្នុងនោះកម្រិតបឋមសិក្សាដែលមានមតេយ្យសិក្សានៅជាមួយផង ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង ២៥,០០០នាក់។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។\nពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងសហការជាមួយក្រសួងអប់រំក្នុងការធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ ឈានទៅរៀបចំផែនការ និងយន្តការឱ្យបានច្បាស់ និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព។ ចំណែក ក្រសួងក៏កំពុងពិភាក្សាពីការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តចំនួន២០ទៀត។ ក្នុងឆ្នាំ២០២៥ ក្រសួងអប់រំ បានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងខេត្តតាកែវរួចមកហើយ។\nអ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលគ្រូបឋម និងអនុវិទ្យាល័យមាន ២កម្មវិធី គឺ ១២បូក៤ និងបរិញ្ញាបត្របូក១ ដូច្នេះបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀន អាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយ។ ដោយឡែក គ្រូវិទ្យាល័យ គឺត្រូវមានបរិញ្ញាបត្រ ហើយរៀន២ឆ្នាំបន្តនៅវិទ្យាស្ថានគរុកោសល្យ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14954","languageVersionId":"10691","visibilityVersion":"2","versionToken":"a1.vYPW4AQ38aYMqLMkyL9PhhQ08bg8MfFVbV4ZuOKu28I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-16T07:02:58Z"}