# សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំរាត្រីសមោសរសាទរឆ្នាំមមី ប្រពៃណីជនជាតិចិន ឆ្នាំ ២០២៦ នៅភ្នំពេញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4964>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14950","languageVersionId":"10679","visibilityVersion":"2","versionToken":"a1.yTp9BTglQ1iu0F0kC3mBUw3X4KerQ0gpi_d6j4PG_eg"}

Original publication: 2026-02-17T04:27:06Z

កម្មវិធីនៅភ្នំពេញថ្ងៃទី១៦ កុម្ភៈ មានការទស្សនាការផ្សាយផ្ទាល់ ការធ្វើនំគៀវ និងការផ្លាស់ប្ដូរដើម្បីអបអរសាទរមិត្តភាពនិងវប្បធម៌។

កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ។ ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញានៃមិត្តភាពជ្រាលជ្រៅ និងការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិនទៀតផង។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិនត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយកម្មវិធីនារាត្រីនេះបានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ ពិតណាស់ដែលថា ពិធីនារាត្រីនេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការស្គាល់គ្នា និងការបង្កើតមិត្តភាពកាន់តែស៊ីជម្រៅរវាងសមាគមមិត្តភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន។
អំឡុងកម្មវិធី នាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ដ៏អស្ចារ្យ អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់8K + AI ព្រមទាំង បញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា៨៥ភាសា ក្រោមកិច្ចខិតខំរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និងសកម្មភាពកម្សាន្ត ដើម្បីអបអរសាទរ បុណ្យឆ្នាំថ្មី របស់ចិន ជាច្រើនទៀត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ។
បើតាម លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិត៤ពាន់ឆ្នាំនេះកាន់តែមានវិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
ដោយឡែក កញ្ញា Zhang Yanping តំណាងវិទ្យុមិត្តកម្ពុជា-ចិន បានលើកឡើងថា រាត្រីសមោសរនេះ បានបញ្ជាក់ពីលើសពីបរិយាកាសរីករាយ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ដោយភ្ញៀវចូលរួមទាំងអស់បានប្តេជ្ញាចិត្តបន្តរួមដៃគ្នា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជាយូរអង្វែងបន្ថែមទៀតផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


