{"asset":"news","key":"4968","locale":"km","id":"news:4968:km","entityId":"news:4968","canonicalUrl":"https://www.kps-tv.com/km/news/detail/4968","state":"ready","title":"កម្ពុជាបញ្ជាក់ការបន្តពង្រឹងមិត្តភាពដែកថែបជាមួយចិនក្នុងឱកាសចូលឆ្នាំចិន","summary":"សារជូនពររបស់សម្តេច ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងពីមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងសហគមន៍វាសនារួមកម្ពុជា-ចិន។","body":"តាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនពរឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន បានបញ្ជាក់ពីបន្តពង្រឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាមួយប្រទេសចិនបន្ថែមទៀត។ \nក្នុងសារលិខិតចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរនឹងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៅកាន់កម្រិតថ្មីមួយទៀត ជាមួយគ្នានឹងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិន បាននិងកំពុងគាំទ្រឥតងាករ និងផ្តល់ជំនួយមិនអាចកាត់ថ្លៃបាន ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។\nកម្ពុជា និងចិនមានចំណងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ ដែលត្រូវបានលើកកម្ពស់តាមរយៈទំនុកចិត្ត នយោបាយដ៏ជ្រាលជ្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លា ការផ្លាស់ប្ដូរវប្បធម៌ដ៏រស់រវើក និងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14946","languageVersionId":"10667","visibilityVersion":"2","versionToken":"a1.07SyNLvmlK5-fF4sVbOgUT1pysk5vk0k0XTiT9kFkLM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-17T07:57:56Z"}