# កម្ពុជាបញ្ជាក់ការបន្តពង្រឹងមិត្តភាពដែកថែបជាមួយចិនក្នុងឱកាសចូលឆ្នាំចិន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4968>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14946","languageVersionId":"10667","visibilityVersion":"2","versionToken":"a1.07SyNLvmlK5-fF4sVbOgUT1pysk5vk0k0XTiT9kFkLM"}

Original publication: 2026-02-17T07:57:56Z

សារជូនពររបស់សម្តេច ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងពីមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងសហគមន៍វាសនារួមកម្ពុជា-ចិន។

តាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនពរឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន បានបញ្ជាក់ពីបន្តពង្រឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាមួយប្រទេសចិនបន្ថែមទៀត។ 
ក្នុងសារលិខិតចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរនឹងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៅកាន់កម្រិតថ្មីមួយទៀត ជាមួយគ្នានឹងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិន បាននិងកំពុងគាំទ្រឥតងាករ និងផ្តល់ជំនួយមិនអាចកាត់ថ្លៃបាន ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
កម្ពុជា និងចិនមានចំណងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ ដែលត្រូវបានលើកកម្ពស់តាមរយៈទំនុកចិត្ត នយោបាយដ៏ជ្រាលជ្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លា ការផ្លាស់ប្ដូរវប្បធម៌ដ៏រស់រវើក និងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


