{"asset":"news","key":"4981","locale":"km","id":"news:4981:km","entityId":"news:4981","canonicalUrl":"https://www.kps-tv.com/km/news/detail/4981","state":"ready","title":"ទីតាំងកម្សាន្តធម្មជាតិថ្មីនៅព្រែកទឹកសាបទាក់ទាញភ្ញៀវទេសចរ","summary":"ទីតាំងកម្សាន្តដែលរៀបចំដោយឯកជននៅសង្កាត់រាម ក្រុងកំពង់សោម ផ្សារភ្ជាប់ព្រៃកោងកាង ទឹកព្រែក និងសេវាអាហារ។","body":"ខេត្តព្រះសីហនុ៖ ទីតាំងកម្សាន្តកែច្នៃបែបធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយព្រែកទឹកសាប ក្នុងសង្កាត់រាម ក្រុងកំពង់សោម កំពុងក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ពេញនិយម ដោយមានប្រជាពលរដ្ឋ និងអ្នកទេសចរទៅលេងច្រើនជារៀងរាល់ថ្ងៃ។\nសូមបញ្ជាក់ផងដែរថា នៅសង្កាត់រាម ក្រុងកំពង់សោម ជាតំបន់ដែលមានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ហើយការលេចចេញនូវរូបរាងនៃរមណីយដ្ឋានកែច្នៃថ្មីៗបែបនេះ នឹងកាន់តែធ្វើឱ្យក្រុងកំពង់សោម ក្លាយជាគោលដៅមិនអាចរំលងបានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។\nចំពោះការរៀបចំប្រកបដោយភាពច្នៃប្រឌិត ទីតាំងថ្មីនេះត្រូវបានរៀបចំឡើងដោយវិស័យឯកជន ក្នុងគោលបំណងបង្កើតជាកន្លែងលម្ហែកាយដែលផ្សារភ្ជាប់ជាមួយនឹងបរិស្ថានធម្មជាតិព្រៃកោងកាង និងផ្ទៃទឹកព្រែកដ៏ស្រស់ស្អាត ហើយ\"វាជាកន្លែងថ្មីប្លែក ដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា  ក្រៅពីបានស្រូបយកខ្យល់អាកាសតាមព្រែក យើងក៏អាចទទួលទានអាហារឆ្ងាញ់ៗ។\nកំណើនភ្ញៀវទេសចរនៅតំបន់ព្រែកទឹកសាបនេះ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ជីវភាពពលរដ្ឋក្នុងតំបន់ តាមរយៈការលក់ដូរ និងការផ្ដល់សេវាកម្មទេសចរណ៍ផ្សេងៗផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14943","languageVersionId":"10658","visibilityVersion":"2","versionToken":"a1.optdwdHprsXcsq3JDi4o8rLbQt_1sNXCRcxmBs6njao"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-18T03:44:25Z"}