# ទីតាំងកម្សាន្តធម្មជាតិថ្មីនៅព្រែកទឹកសាបទាក់ទាញភ្ញៀវទេសចរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4981>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14943","languageVersionId":"10658","visibilityVersion":"2","versionToken":"a1.optdwdHprsXcsq3JDi4o8rLbQt_1sNXCRcxmBs6njao"}

Original publication: 2026-02-18T03:44:25Z

ទីតាំងកម្សាន្តដែលរៀបចំដោយឯកជននៅសង្កាត់រាម ក្រុងកំពង់សោម ផ្សារភ្ជាប់ព្រៃកោងកាង ទឹកព្រែក និងសេវាអាហារ។

ខេត្តព្រះសីហនុ៖ ទីតាំងកម្សាន្តកែច្នៃបែបធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយព្រែកទឹកសាប ក្នុងសង្កាត់រាម ក្រុងកំពង់សោម កំពុងក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ពេញនិយម ដោយមានប្រជាពលរដ្ឋ និងអ្នកទេសចរទៅលេងច្រើនជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ផងដែរថា នៅសង្កាត់រាម ក្រុងកំពង់សោម ជាតំបន់ដែលមានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ហើយការលេចចេញនូវរូបរាងនៃរមណីយដ្ឋានកែច្នៃថ្មីៗបែបនេះ នឹងកាន់តែធ្វើឱ្យក្រុងកំពង់សោម ក្លាយជាគោលដៅមិនអាចរំលងបានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
ចំពោះការរៀបចំប្រកបដោយភាពច្នៃប្រឌិត ទីតាំងថ្មីនេះត្រូវបានរៀបចំឡើងដោយវិស័យឯកជន ក្នុងគោលបំណងបង្កើតជាកន្លែងលម្ហែកាយដែលផ្សារភ្ជាប់ជាមួយនឹងបរិស្ថានធម្មជាតិព្រៃកោងកាង និងផ្ទៃទឹកព្រែកដ៏ស្រស់ស្អាត ហើយ"វាជាកន្លែងថ្មីប្លែក ដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា  ក្រៅពីបានស្រូបយកខ្យល់អាកាសតាមព្រែក យើងក៏អាចទទួលទានអាហារឆ្ងាញ់ៗ។
កំណើនភ្ញៀវទេសចរនៅតំបន់ព្រែកទឹកសាបនេះ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ជីវភាពពលរដ្ឋក្នុងតំបន់ តាមរយៈការលក់ដូរ និងការផ្ដល់សេវាកម្មទេសចរណ៍ផ្សេងៗផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


