{"asset":"news","key":"4986","locale":"km","id":"news:4986:km","entityId":"news:4986","canonicalUrl":"https://www.kps-tv.com/km/news/detail/4986","state":"ready","title":"សម្តេច ហ៊ុន ម៉ាណែត ប្រាប់ Reuters ពីការកាន់កាប់ដីកម្ពុជារបស់ថៃក្រោយបទឈប់បាញ់","summary":"ក្នុងបទសម្ភាសន៍នៅវ៉ាស៊ីនតោន សម្តេច ហ៊ុន ម៉ាណែត អះអាងថាយោធាថៃកាន់កាប់ដីកម្ពុជា និងអំពាវនាវឱ្យវិលមកយន្តការបច្ចេកទេសព្រំដែន។","body":"(អាម៉េរិក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិ Reuters ពីសកម្មភាពឈ្លានពានរបស់ក្រុមយោធាថៃចូលដែនអធិបតេយ្យជាតិរបស់ប្រទេសកម្ពុជា ក្រោយបទឈប់បាញ់ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាម៉េរិកលោក Donald Trump និង អាស៊ានក្តី។\nក្នុងបទសម្ភាសន៍ នៅរដ្ឋធានីវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាម៉េរិក នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។\nសម្រាប់សម្តេច «មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នា ពោលគឺផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន»។\nសម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14941","languageVersionId":"10652","visibilityVersion":"2","versionToken":"a1.YT18JRfFiHigfBtAyHpfLGYCs6vQEWGfDAOx351q2kU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-18T05:50:42Z"}