{"asset":"news","key":"5014","locale":"km","id":"news:5014:km","entityId":"news:5014","canonicalUrl":"https://www.kps-tv.com/km/news/detail/5014","state":"ready","title":"កម្ពុជាបណ្ដេញជនបរទេស២២៥នាក់ ពាក់ព័ន្ធការចូលខុសច្បាប់ ការស្នាក់នៅគ្មានលិខិតឆ្លងដែន និងការងារខុសច្បាប់","summary":"ស្ត្រី៣៨នាក់ស្ថិតក្នុងចំណោមជនបរទេស២២៥នាក់ ដែលត្រូវបានបញ្ជូនតាមអាកាសយានដ្ឋានតេជោក្នុងថ្ងៃទី១៧–១៨ កុម្ភៈ។","body":"ជនបរទេសពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តអនុវត្តវិធានការបណ្តេញចេញសរុបចំនួន ២២៥នាក់ (ស្រី ៣៨នាក់) មាន ១៣ សញ្ជាតិ រួមមាន៖ ចិន ហ្គាណា កេនយ៉ា ម៉ាឡេស៊ី ចិនតៃវ៉ាន ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យូហ្គង់ដា ស្រីលង្កា ហ្វីលីពីន វៀតណាម និងហ្ស៊ីមបាប្វេ។\nការបណ្តេញចេញនេះ បានអនុវត្តតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦។\nចំពោះការបណ្តេញជនបរទេសជាបន្តបន្ទាប់នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលស្ថិតនៅពីក្រោយនោះឡើយ។\nជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តល់សេរីភាព និងសម្របសម្រួលឱ្យវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14933","languageVersionId":"10628","visibilityVersion":"2","versionToken":"a1.L9DcDYjGhjw4dgDktjzu11UhS2lgoMTpHvtXXWYqsXM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-19T08:03:35Z"}