{"asset":"news","key":"5018","locale":"km","id":"news:5018:km","entityId":"news:5018","canonicalUrl":"https://www.kps-tv.com/km/news/detail/5018","state":"ready","title":"ស្ត្រីបរទេសរងរបួសនៅកោះរ៉ុង ត្រូវបានរៀបចំបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ","summary":"ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ លោក ទៀ វិចិត្រ រៀបចំទូកល្បឿនលឿននិងរថយន្តសង្គ្រោះរបស់ GTVC ដើម្បីបញ្ជូនអ្នករងរបួស។","body":"ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់ចែងបញ្ជូនស្ត្រីជនជាតិបរទេសម្នាក់ ដែលជួបគ្រោះថ្នាក់បណ្តាលឱ្យរងរបួសនៅក្រុងកោះរ៉ុង មកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។\nស្ត្រីជនជាតិបរទេសខាងលើ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព បន្ទាប់មកបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ទៀ វិចិត្រ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14931","languageVersionId":"10622","visibilityVersion":"2","versionToken":"a1.AB-fDOozG4HgUxscBJRgJgS5TIp9izb6axCnxK7pYuc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-19T09:38:25Z"}