{"asset":"news","key":"5021","locale":"km","id":"news:5021:km","entityId":"news:5021","canonicalUrl":"https://www.kps-tv.com/km/news/detail/5021","state":"ready","title":"មតិខុសគ្នាជុំវិញការប្រើសៀវភៅវាយសិស្ស និងការឆ្លើយតបរបស់គ្រូបង្រៀនម្នាក់","summary":"អត្ថបទបង្ហាញការរិះគន់និងការគាំទ្រ ព្រមទាំងមតិគ្រូម្នាក់អំពីវិន័យ ការសិក្សា និងការគោរពគ្រូនិងឪពុកម្ដាយ។","body":"គ្រូបង្រៀននៅតែជាប្រធានបទក្ដៅគគុកដែលមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមនៅបន្តវែកញែក ដោយមាន ទាំងការគាំទ្រ និងមិនគាំទ្រព្រោះមើលទៅការដាក់ពិន័យដោយប្រើដូចជាយកសៀវភៅវាយក្បាលសិស្ស ជាដើមនេះវា ហាក់មិនសូវសមទំនង និងផ្ទុយពីច្បាប់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំណត់។\nចំពោះការវែកញែក និងមតិខ្លះទៀតដែលជាការរិះគន់ខ្លាំង ដោយមានការប្រើពាក្យសម្ដីធ្ងន់ៗ ហើយមួយចំនួនទៀត លើកមតិថា គ្រូសម័យនេះកាន់តែយ៉ាប់ទៅៗ ខ្លះទៀតថា សម័យនេះហើយនៅមានគ្រូគំនិតចាស់គម្រិល យកទម្លាប់ពីមុន មកអនុវត្តជាមួយសិស្សសម័យនេះទៀត។\nក្រោយមានការវែកញែកមិនចេះចប់មិនចេះហើយបែននេះ ក៏មានការចោទជាសំនួរដោយលោកគ្រូបង្រៀនម្នាក់ថា គ្រូចាំតែខុសមែនទេ គ្រូចាំតែរងនូវការរិះគន់ ជេរប្រទេចមែនទេ? ចុះបើសិស្សមិនគោរពវិន័យ តើគ្រូត្រូវធ្វើបែបណា? ជាសិស្សតែមិនខិតខំរៀន មិនកត់មេរៀន ឡូឡាមិនស្ដាប់គ្រូពន្យល់ គ្មានច្បាប់ទម្លាប់ តើសិស្សចាត់ទុកសម្ដីគ្រូជាអ្វី? តើសម្ដីដែលគ្រូប្រាប់ គ្រូពន្យល់ ណែនាំគ្រាន់ជាការលេងសើច ឬគ្រាន់ជាខ្យល់ហើរកាត់ត្រចៀកមែនទេ?\nលោកគ្រូបានបន្ថែមក្នុងន័យអប់រំថា ជាសិស្សល្អ ជាពលរដ្ឋល្អ ត្រូវមានវិន័យក្នុងខ្លួន គោរពលោកគ្រូ អ្នកគ្រូ គោរពចាស់ទុំ គោរពមាតាបិតា ខិតខំរៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14928","languageVersionId":"10613","visibilityVersion":"2","versionToken":"a1.ITpzwBnhZsfaICPtUNdNX0y_H25mT1C-SaLs9ScaKY8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-19T10:40:24Z"}