# រឹបអូសឈើសុក្រំ២៥ដុំនៅស្រុកសំបូរ ជនសង្ស័យរត់គេចខ្លួន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5041>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14916","languageVersionId":"10577","visibilityVersion":"2","versionToken":"a1.66ClK1JQ8fSe5zGSscB7K60TejK4C8NdEMr2Kz1yXkk"}

Original publication: 2026-02-20T09:10:24Z

ក្រុមអធិការកិច្ចក្រសួងបរិស្ថាន និងអាជ្ញាធរក្រចេះបានរឹបអូសឈើសុក្រំ២៥ដុំ នៅថ្ងៃទី១៩ ខែកុម្ភៈ ពាក់ព័ន្ធការដឹកតាមម៉ូតូ៤គ្រឿងឆ្លងទូកដ។

ឈើប្រភេទសុក្រំចំនួន២៥ដុំ ត្រូវបានរឹបអូសក្នុងបទល្មើសធនធានធម្មជាតិជាក់ស្តែងដោយក្រុមអធិការកិច្ចនៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។  បើតាមក្រសួងបរិស្ថាន ការបង្ក្រាបបទល្មើសនេះ ធ្វើឡើងនៅពេលជនល្មើសកំពុងតែធ្វើសកម្មភាពដឹកឈើសុក្រំចំនួន២៥ដុំតាមម៉ូតូ៤គ្រឿងឆ្លងទូកដទាំងកណ្តាលថ្ងៃ នៅស្រុកសំបូរ ខេត្តក្រចេះ។ ប៉ុន្តែយ៉ាងណា ជនសង្ស័យបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។
ពាក់ព័ន្ធករណីនេះ ក្រុមការងារបានប្រគល់វត្ថុតាងរួមមានដូចខាងលើជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ អនុវត្តនីតិវិធី ដើម្បីស្វែងរកជនសង្ស័យមកដាក់ទោសតាមច្បាប់។ ចំណែក ក្រុមការងារនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដែលប្រកបអាជីវកម្មទូកដ ឬសាឡាងចម្លងពុំអនុញ្ញាតឱ្យរថយន្ត ម៉ូតូ ឬគោយន្តកែឆ្នៃទាំងឡាយណាដែលមានដឹកបទល្មើសធនធានធម្មជាតិឆ្លងឡើយ និងចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះអន្តាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


