{"asset":"news","key":"5057","locale":"km","id":"news:5057:km","entityId":"news:5057","canonicalUrl":"https://www.kps-tv.com/km/news/detail/5057","state":"ready","title":"កម្ពុជាបណ្ដេញជនបរទេស៣៧២នាក់ ពាក់ព័ន្ធការបំពានអន្តោប្រវេសន៍និងការងារ","summary":"របាយការណ៍អន្តោប្រវេសន៍កត់ត្រាស្ត្រី៥៤នាក់ក្នុងចំណោម៣៧២នាក់ និងសញ្ជាតិ១៨ប្រភេទ ពាក់ព័ន្ធការចូលដែន ស្នាក់នៅនិងធ្វើការខុសច្បាប់ ថ្ងៃទី១៩–២០ កុម្ភៈ។","body":"នៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានអនុវត្តវិធានការច្បាប់ពាក់ព័ន្ធករណីជនបរទេសលួចឆ្លងដែន ស្នាក់នៅដោយគ្មានលិខិតត្រឹមត្រូវ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។\nនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបន្តអនុវត្តការបណ្ដេញជនបរទេសចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មានសញ្ជាតិចំនួន ១៨ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេត្យូពី ហ្គាណា យូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បូង និងចិនតៃវ៉ាន់។ ជនបរទេសទាំងនេះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។\nការបណ្ដេញចេញជនបរទេសចំនួនច្រើននេះ គឺអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលស្ថិតនៅពីក្រោយ។\nជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តល់សេរីភាព និងសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14910","languageVersionId":"10559","visibilityVersion":"2","versionToken":"a1.dCM9Hxy-ltbmuAGUrcmAJ3tJqukCR1axRAn0XqtAxzE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-21T08:50:48Z"}