# សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ នៅវ៉ាស៊ីនតោន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5060>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14908","languageVersionId":"10553","visibilityVersion":"2","versionToken":"a1.vQwZk3ViON8nBEBUDI4xkCZqfe2QHVM2SoHSjkkNMGI"}

Original publication: 2026-02-21T10:10:24Z

លោក ប្រាក់ សុខុន អមលោក ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ Hakan Fidan នៅថ្ងៃទី២០ កុម្ភៈ ដើម្បីពិភាក្សាកិច្ចសហការទ្វេភាគី។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគីយ៉េ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអមសម្តេចធិបតី ដើម្បីចូលរួមពិភាក្សាលើបញ្ហាសំខាន់ៗនានា ពាក់ព័ន្ធនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ។
ជំនួបនេះ បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


