{"asset":"news","key":"5062","locale":"km","id":"news:5062:km","entityId":"news:5062","canonicalUrl":"https://www.kps-tv.com/km/news/detail/5062","state":"ready","title":"អភិបាលខេត្តព្រះសីហនុ បង្ហាញអារម្មណ៍អាណិតអាសូរដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល","summary":"លោក ម៉ាង ស៊ីណេត ជួបអ្នកកំពុងព្យាបាលនៅមជ្ឈមណ្ឌលកែវផុស នារសៀលថ្ងៃទី២១ កុម្ភៈ ដោយលើកឡើងពីផលប៉ះពាល់គ្រឿងញៀនលើបុគ្គល ទំនាក់ទំនងនិងសង្គម។","body":"(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល បន្ទាប់ពីបានឃើញពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដែលកំពុងត្រូវបានអប់រំកែប្រែឱ្យចៀសផុតពីអំពើខុសច្បាប់។ \nក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែកុម្ភៈ។ \nឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់ដំបូន្មានថា ការប្រើប្រាស់គ្រឿងញៀនមានគុណវិបត្តិធ្ងន់ធ្ងរជាច្រើន ដែលវាប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្ត បំផ្លាញទំនាក់ទំនង បង្កើតបញ្ហាសង្គម និងសេដ្ឋកិច្ច។ អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំជើបរំជួលដូច្នេះថា «ខ្ញុំសប្បាយរីករាយនឹងជួបបងប្អូន តែខ្ញុំមិនចង់ជួបបងប្អូននៅទីនេះ (មណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន)»។\nទន្ទឹមគ្នានេះ អភិបាលខេត្តព្រះសីហនុ ក៏បានសង្កត់ធ្ងន់ៗអំពីដំណើរជីវិតរបស់មនុស្សម្នាក់ៗ ដែលមិនគួរលះបង់ពេលវេលានៅទីនេះ ដោយសារបញ្ហាការប្រើប្រាស់គ្រឿងញៀនបង្កើតបញ្ហាសេដ្ឋកិច្ច បង្កើនអត្រាឧក្រិដ្ឋកម្ម និងដាក់បន្ទុកលើសង្គម។\nសរុបមក គ្រឿងញៀនអាចបំផ្លាញសរីរាង្គសំខាន់ៗរបស់មនុស្សដូចជាខួរក្បាល បេះដូង និងសួត ហើយវាអាចប៉ះពាល់ដល់ឥរិយាបថ និងការសម្រេចចិត្ត។ ដូច្នេះការជ្រើសរើសជីវិតដែលគ្មានគ្រឿងញៀន នឹងនាំទៅរកអនាគតដែលមានសុវត្ថិភាព សប្បាយរីករាយ និងជោគជ័យក្នុងជីវិតនាពេលអនាគត៕\nអត្ថបទ៖ ចិន្តា ទីទិ\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14907","languageVersionId":"10550","visibilityVersion":"2","versionToken":"a1.LEg8ba3DZ25WLuA2F3D0xRhJqW8zJZVGLM2mXL69S2A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-21T11:14:11Z"}