{"asset":"news","key":"5067","locale":"km","id":"news:5067:km","entityId":"news:5067","canonicalUrl":"https://www.kps-tv.com/km/news/detail/5067","state":"ready","title":"មហាជនយ៉ាងច្រើនកុះករ រីករាយទស្សនាក្បួនដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ នៅក្រុងសៀមរាប","summary":"ក្បួនដង្ហែយប់ថ្ងៃទី២១ កុម្ភៈ ចេញពីវត្តដំណាក់ឆ្ពោះទៅសួនជិតព្រះរាជដំណាក់ ដោយយកសត្វព្រៃជាប្រធានបទ និងផ្សព្វផ្សាយការអភិរក្ស។","body":"យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅក្រុងសៀមរាបក្លាយជាការអ៊ូអរ ខណៈប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ–អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សប្រចាំឆ្នាំ២០២៦។\nក្បួនដង្ហែបានចាប់ផ្តើមចេញពីវត្តដំណាក់ ឆ្ពោះទៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានការរៀបចំយ៉ាងអធិកអធម និងបង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនា។\nព្រឹត្តិការណ៍ឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ!» ក្នុងគោលបំណងអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃដ៏អស្ចារ្យរបស់កម្ពុជា ចាប់ពីសត្វដែលគេស្គាល់យ៉ាងទូលំទូលាយ រហូតដល់ប្រភេទសត្វកម្រ និងជិតផុតពូជ។\nតុក្កតាយក្សដែលត្រូវបានបង្ហាញក្នុងឆ្នាំ២០២៦ រួមមាន៖ ១. រមាំង ២. ព្រាបស ៣. ភេរោមច្រមុះ ៤. ដំរីអាស៊ី ៥. ទោចថ្ពាល់លឿង ៦. អំពិលអំពែក ៧. តុកកែខ្លួនបង្កង់ភ្នំក្រវាញ ៨. កេងកងធំ\nព្រឹត្តិការណ៍នេះមិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំសាធារណជនអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីរួមចំណែកថែរក្សាបេតិកភណ្ឌធម្មជាតិឲ្យគង់វង្សសម្រាប់ជំនាន់ក្រោយ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14903","languageVersionId":"10538","visibilityVersion":"2","versionToken":"a1.4e2rW0PEO4ll0MuxAXF_7fE7xIiEcdVGEgsBagoP9Ng"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-22T03:03:29Z"}