{"asset":"news","key":"5079","locale":"km","id":"news:5079:km","entityId":"news:5079","canonicalUrl":"https://www.kps-tv.com/km/news/detail/5079","state":"ready","title":"ព្រឹត្តិការណ៍រត់ប្រណាំងធំ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុឲ្យកាន់តែរស់រវើក","summary":"អត្តពលិកនិងប្រជាពលរដ្ឋជាង១២.០០០នាក់ចូលរួមថ្ងៃទី២២ កុម្ភៈ ក្រោមអធិបតីភាពរដ្ឋមន្ត្រី ហួត ហាក់ និងអភិបាលខេត្ត ម៉ាង ស៊ីណេត ដើម្បីសុខភាពនិងឯកភាពជាតិ។","body":"ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានក្លាយជាកណ្តាលព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ ខណៈអត្តពលិក និងប្រជាពលរដ្ឋជាង ១២,០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ដែលមានចំនួនអ្នកចូលរួមលើសពីការរំពឹងទុក។\nព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ»។\nការរៀបចំព្រឹត្តិការណ៍មានគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន កាត់បន្ថយភាពតានតឹង និងបង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។\nលើសពីនេះ ព្រឹត្តិការណ៍កីឡានេះក៏មានគោលដៅជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងមាត់សមុទ្រតាមរយៈសកម្មភាពកីឡា និងទេសចរណ៍ដ៏សកម្ម។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14896","languageVersionId":"10517","visibilityVersion":"2","versionToken":"a1.89zEs1-a1YizkokL1us4Zc9URxj8em7oJRS9I8dsKJY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-23T02:52:26Z"}