# ព្រឹត្តិការណ៍រត់ប្រណាំងធំ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុឲ្យកាន់តែរស់រវើក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5079>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14896","languageVersionId":"10517","visibilityVersion":"2","versionToken":"a1.89zEs1-a1YizkokL1us4Zc9URxj8em7oJRS9I8dsKJY"}

Original publication: 2026-02-23T02:52:26Z

អត្តពលិកនិងប្រជាពលរដ្ឋជាង១២.០០០នាក់ចូលរួមថ្ងៃទី២២ កុម្ភៈ ក្រោមអធិបតីភាពរដ្ឋមន្ត្រី ហួត ហាក់ និងអភិបាលខេត្ត ម៉ាង ស៊ីណេត ដើម្បីសុខភាពនិងឯកភាពជាតិ។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានក្លាយជាកណ្តាលព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ ខណៈអត្តពលិក និងប្រជាពលរដ្ឋជាង ១២,០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ដែលមានចំនួនអ្នកចូលរួមលើសពីការរំពឹងទុក។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ»។
ការរៀបចំព្រឹត្តិការណ៍មានគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន កាត់បន្ថយភាពតានតឹង និងបង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
លើសពីនេះ ព្រឹត្តិការណ៍កីឡានេះក៏មានគោលដៅជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងមាត់សមុទ្រតាមរយៈសកម្មភាពកីឡា និងទេសចរណ៍ដ៏សកម្ម។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


