{"asset":"news","key":"5084","locale":"km","id":"news:5084:km","entityId":"news:5084","canonicalUrl":"https://www.kps-tv.com/km/news/detail/5084","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការយល់ដឹងអំពីគ្រោះថ្នាក់មីន និងសំណល់ផ្ទុះពីសង្គ្រាម ដល់សហគមន៍ទូទាំងប្រទេស","summary":"សារលិខិតក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីនលើកទី២៧ ថ្ងៃទី២៤ កុម្ភៈ អំពាវនាវឱ្យអប់រំសហគមន៍ បោសសម្អាតមីន និងអនុវត្តវិធានការសុវត្ថិភាព។","body":"ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដែលប្រារព្ធនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរទាំងជាតិនិងអន្តរជាតិ ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដែលមានមីន និងសំណល់ផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា និងយុវជននៅតាមសហគមន៍ដែលរងផលប៉ះពាល់។\nសម្ដេចធិបតីបានផ្តល់អនុសាសន៍ក្នុងសារលិខិត ដែលបង្ហោះតាមបណ្ដាញសង្គមថា៖ ការផ្សព្វផ្សាយគួរត្រូវតាម សកម្មភាពអប់រំដោយផ្ទាល់ នៅសាលារៀន វត្តអារាម និងសហគមន៍ ព្រមទាំងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្រៀននិងអប់រំសិស្សានុសិស្សអំពីគ្រោះថ្នាក់ និងវិធានការសុវត្ថិភាព ជាពិសេសប្រើឧបករណ៍ផ្សព្វផ្សាយទូលំទូលាយ ដូចជា វិទ្យុ ទូរទស្សន៍ បណ្ដាញសង្គម និងផ្ទាំងប៉ាណូ។\nអាជ្ញាធរមីន ត្រូវសម្របសម្រួលជាមួយ ប្រតិបត្តិករជាតិនិងអន្តរជាតិ, ប្រទេសម្ចាស់ជំនួយ, ដៃគូអភិវឌ្ឍ និងសប្បុរសជន ដើម្បីបង្ការ គ្រោះថ្នាក់ និងផ្តល់ដីសុវត្ថិភាពសម្រាប់ស្រែចម្ការ សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល និងស្ពាន-ថ្នល់។ ការស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ផ្ទុះពីសង្គ្រាម គឺជាជំហានសំខាន់ក្នុងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។\nសម្ដេចធិបតីក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ ប្រយ័ត្ន និងអនុវត្តវិធានសុវត្ថិភាព៖ ប្រសិនបើឃើញមីន សំណល់ផ្ទុះ ឬគ្រាប់បែកចង្កោម គ្មានការប៉ះពាល់ កុំដំ កុំដុត កុំលេង និងរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ច។ ហាមឃ្លាំង ទិញ លក់ កែច្នៃ និងចូលក្នុងតំបន់មិនស្គាល់។\nនៅក្នុងឱកាសនេះ សម្ដេចធិបតីបានថ្វាយព្រះពរ និងសូមប្រសិទ្ធពរទៅ សម្តេចព្រះសង្ឃរាជទាំងពីរ, ព្រះថេរានុត្ថេរៈ និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឱ្យសុវត្ថិភាព អាយុវង្ស សុខភាព និងសុភមង្គល កាន់តែរឹងមាំ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14892","languageVersionId":"10505","visibilityVersion":"2","versionToken":"a1.m1NhI28pZmD6HoVcsvjIaUNTRZdPZUeoeR4U3HFDJSE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-23T04:25:11Z"}