{"asset":"news","key":"5087","locale":"km","id":"news:5087:km","entityId":"news:5087","canonicalUrl":"https://www.kps-tv.com/km/news/detail/5087","state":"ready","title":"តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានសម្រស់ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត","summary":"ក្រសួងបរិស្ថានថា ការសម្អាតនៅក្រុងព្រះសីហនុ និងក្រុងកំពង់សោម ជួយស្ដារឆ្នេរក្រោយភ្លៀងនាំសំរាមចូលសមុទ្រ និងអំពាវនាវឱ្យកាត់បន្ថយប្លាស្ទិកនិងទុកដាក់សំរាមត្រឹមត្រូវ។","body":"ក្រសួងបរិស្ថានបានលើកឡើងថា ភ្ញៀវទេសចរអាចមកកម្សាន្តតាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ស្ថិតនៅក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយមិនឃើញមានសំរាមហូរចូលទៅក្នុងទឹកសមុទ្រទៀតឡើយ។ នេះដោយសាររដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្ត អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អាជីវករ និងភ្ញៀវទេសចរ បានរួមគ្នាប្រមូល និងទុកដាក់សំរាម ព្រមទាំងសម្អាតអនាម័យតាមឆ្នេរសមុទ្រ និងតាមដងផ្លូវ ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម អស់រយៈពេល ២ ថ្ងៃកន្លងមកនេះ ធ្វើឱ្យបរិស្ថានត្រឡប់មកស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរចូលសមុទ្រ ដោយសារភ្លៀងធ្លាក់ខ្លាំង។\nក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ បានត្រឡប់មកមានភាពស្រស់ស្អាតវិញ បន្ទាប់ពីមានការអន្តរាគមន៍ និងការចូលរួមសម្អាត ព្រមទាំងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពីជំនន់ទឹកភ្លៀងហូរនាំសំរាមចាក់ចូលទៅសមុទ្រ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។\nទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត។ ក្រសួងក៏ស្នើសុំឱ្យបន្តចូលរួមជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រើសសំរាម សម្អាតបរិស្ថាន និងទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូលសម្អាត ព្រមទាំងបញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ និងអូរប្រឡាយ។\nជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យចូលរួមសម្អាតតាមមូលដ្ឋាន ផ្ទះ អគារ មន្ទីរ និងអង្គភាពទាំងរដ្ឋ និងឯកជន ឱ្យបានស្អាត ដើម្បីធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង និងអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14891","languageVersionId":"10502","visibilityVersion":"2","versionToken":"a1.DSqkDHn4I5w0869wo2PaiGesq9EJ0kVPp_VjBM75PSw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-23T08:47:43Z"}