{"asset":"news","key":"5095","locale":"km","id":"news:5095:km","entityId":"news:5095","canonicalUrl":"https://www.kps-tv.com/km/news/detail/5095","state":"ready","title":"អភិបាលខេត្តព្រះសីហនុ និងព្រះវិហារសួរសុខទុក្ខពលរដ្ឋនៅវត្តបាក់កាំ","summary":"លោក ម៉ាង ស៊ីណេត និងលោក គីម រិទ្ធី បានចុះមណ្ឌលសុវត្ថិភាពវត្តបាក់កាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងយល់ពីជីវភាពពលរដ្ឋជាង៨០០គ្រួសារ។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។\nទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏បានចុះពិនិត្យស្ថានភាពការរស់នៅ សមិទ្ធផលសួនបន្លែ និងការចិញ្ចឹមសត្វទាយកពង ដែលកើតចេញពីការដាំដុះ និងចិញ្ចឹមផ្ទាល់របស់បងប្អូនជនភៀសសឹកជាង ៨០០គ្រួសារ។\nនេះជាការចូលរួមចំណែករបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមបណ្តោយព្រំដែន។\nកាលពីថ្ងៃទី៣១មករា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំនេះថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ សម្រាប់ដោះស្រាយ គឺសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ,ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត៕\nអត្ថបទ៖ ចិន្តា ទីទិ\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14886","languageVersionId":"10487","visibilityVersion":"2","versionToken":"a1.RJIIXSlnwwT2gFeBlhZZ5tgnWGdzEDQdVkxUw1uOkJM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-24T02:44:54Z"}