# អភិបាលខេត្តព្រះសីហនុ និងព្រះវិហារសួរសុខទុក្ខពលរដ្ឋនៅវត្តបាក់កាំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5095>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14886","languageVersionId":"10487","visibilityVersion":"2","versionToken":"a1.RJIIXSlnwwT2gFeBlhZZ5tgnWGdzEDQdVkxUw1uOkJM"}

Original publication: 2026-02-24T02:44:54Z

លោក ម៉ាង ស៊ីណេត និងលោក គីម រិទ្ធី បានចុះមណ្ឌលសុវត្ថិភាពវត្តបាក់កាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងយល់ពីជីវភាពពលរដ្ឋជាង៨០០គ្រួសារ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏បានចុះពិនិត្យស្ថានភាពការរស់នៅ សមិទ្ធផលសួនបន្លែ និងការចិញ្ចឹមសត្វទាយកពង ដែលកើតចេញពីការដាំដុះ និងចិញ្ចឹមផ្ទាល់របស់បងប្អូនជនភៀសសឹកជាង ៨០០គ្រួសារ។
នេះជាការចូលរួមចំណែករបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមបណ្តោយព្រំដែន។
កាលពីថ្ងៃទី៣១មករា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំនេះថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ សម្រាប់ដោះស្រាយ គឺសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ,ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


