{"asset":"news","key":"5099","locale":"km","id":"news:5099:km","entityId":"news:5099","canonicalUrl":"https://www.kps-tv.com/km/news/detail/5099","state":"ready","title":"អភិបាលបន្ទាយមានជ័យថា ដីប្រមាណ៧៦០ហិកតាត្រូវកងទ័ពថៃកាន់កាប់ក្រោយបទឈប់បាញ់","summary":"លោក អ៊ុំ រាត្រី បានបង្ហាញតួលេខតាមតំបន់ចំនួនបីក្នុងដំណើរទស្សនកិច្ចអង្គទូត និងថា ពលរដ្ឋ១១ ២៥០នាក់មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។","body":"អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ច្បាស់ៗថា ថៃរំលោភកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា នៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ សកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ កម្ទេចផ្ទះពលរដ្ឋខ្មែរនៅលើទីតាំងនៃតំបន់ជាក់ស្តែងខាងលើ យោធាថៃបានធ្វើឡើង ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។\nក្នុងឱកាសលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងការបរទេសកម្ពុជាដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន កាលពីថ្ងៃទី២៣ ខែកុម្ភៈ អភិបាលខេត្តបន្ទាយមានជ័័យ បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា នៅភូមិជោគជ័យ យោធាថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូលើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន១៣៧ហិកតា និងកាន់កាប់ផ្ទៃដីជាង ៤២ហិកតាទៀតនៅភូមិព្រៃចាន់ ដោយបានដាក់ទូកុងតឺន័រចំនួន៦៣ទូលើទីតាំងចំនួន៣។ ចំណែកនៅតំបន់បឹងត្រកួន ថៃបានកាន់កាប់ផ្ទៃដីរបស់កម្ពុជាដល់ទៅ ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូលើទីតាំងចំនួន ១៣កន្លែង។ ទង្វើឈ្លានពានរបស់យោធាថៃបានបំផ្លាញផ្ទះពលរដ្ឋខ្មែរមួយចំនួននិងរារាំងពលរដ្ឋចំនួន ១១,២៥០នាក់មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគាត់វិញ។\nកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មាន Reuters និង Fox News ថា កងកម្លាំងថៃបានកាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជា នៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេច ហ៊ុន ម៉ាណែត ថា នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់ ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14883","languageVersionId":"10478","visibilityVersion":"2","versionToken":"a1.eujjFPyxrxttG9lApieUq8rrX5GFTW04VqdN0iKV8vE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-24T03:36:13Z"}