{"asset":"news","key":"5106","locale":"km","id":"news:5106:km","entityId":"news:5106","canonicalUrl":"https://www.kps-tv.com/km/news/detail/5106","state":"ready","title":"នគរបាលកំពង់ធំបំភ្លឺករណីត្រួតពិនិត្យចរាចរណ៍លើផ្លូវលំនៅស្រុកសន្ទុក","summary":"អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថា ការត្រួតពិនិត្យនៅទីតាំងដែលមានការរិះគន់ គឺជាការអប់រំដោយមិនបានផាកពិន័យ។","body":"ក្រោយពីផ្ទុះការរិះគន់កម្លាំងនគរបាលស្រុកសន្ទុកចុះរឹតបន្ដឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវលំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញលិខិតបំភ្លឺជាសាធារណៈនៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ ក្នុងលិខិតនោះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ពិតជាបានដាក់គោលដៅត្រួតពិនិត្យពិតប្រាកដមែន តែមិនបានផាកពិន័យដល់អ្នកបើកបរនោះទេ ។\nបើតាមអ្នកនាំពាក្យរូបនោះ កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរ មធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ ។ អ្នកនាំពាក្យដដែលនេះ បានបញ្ជាក់ទៀតថា ករណីនេះ ក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹង នៅលើផ្លូវលំ (ផ្លូវដី) នោះដែរ។ ពោលស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14879","languageVersionId":"10466","visibilityVersion":"2","versionToken":"a1.vsVEW1LJLuClPsOpq0QE3S2-ARazxEN2z4Fof7DVxjI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-24T06:42:07Z"}